(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច គម្រប់៧៦ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនា ភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនា ភក្តី និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឲ្យកាន់តែ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ»។
ក្នុងវរោកាសប្រកបដោយមហោឡារិកនេះ «យើងខ្ញុំ សូមគោរពកោតស្ញប់ស្ញែងជាអនេកប្បការបំផុត ជូនចំពោះ សម្ដេចវិបុល សេនាភក្តី ដែលជាឥស្សរ ជនដ៏ឆ្នើម ប្រកបដោយឆន្ទៈ មនសិការ បានខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ដ បទពិសោធន៍ និងសក្តានុពល ក្នុងការដឹកនាំ ព្រឹទ្ធសភា ដែលជាស្ថាប័ន នីតិបញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យទទួលបាននូវ នីតិរដ្ឋ យ៉ាងរឹងមាំ ត្រចះត្រចង់ជារៀងដរាបមក ធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ប្រកបដោយទំនុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពសម្បូរធូរធារ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ក្នុងសុខសន្តិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។
ជាថ្មីម្តងទៀត «ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យ បវរ មហា ប្រសើរ ជូនសម្ដេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រ ប្រសា ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖