(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានអ្នកឆ្លងកូវីដ១៩ នោះទេ មានតែអ្នកជាសះស្បើយ០៣នាក់
២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ៣,៦៣២នាក់ស្លាប់ក្នុងពេលតែ១ថ្ងៃ
៣៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន នឹងត្រូវបញ្ជូនមកដល់កម្ពុជា នាចុងសប្តាហ៍នេះ
៤៖ អង់គ្លេស៖ «ភាគច្រើនបំផុតនៃអ្នក ដែលបានជាសះស្បើយពីកូវីដ-១៩ អាចមានអង់ទីករប្រឆាំងមេរោគនេះ ក្នុងរយៈពេល៦ខែ»
៥៖ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បិទបញ្ចប់ជាផ្លូវការ, រដ្ឋមន្រ្ដីថា FTA នឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនលើស១ពាន់លានដុល្លារ
៦៖ កំពូលមហាសេដ្ឋីអាមេរិកលោក Jeff Bezos ប្រកាសលាលែងពីតំណែង CEO របស់ Amazon, លោក Andy Jassy ឡើងកាន់តំណែងជំនួសវិញ
៧៖ អភិបាលរាជធានីភ្នំពេញ ណែនាំ៧ចំណុច ដល់សាធារណជន និងសមត្ថកិច្ចពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមថ្ងៃទី១១-១៤ ខែកុម្ភៈ ខាងមុខនេះ
៨៖ លោក ចូ បៃដិន៖ «អាមេរិកមិនចាំបាច់ប្រញាប់ប្រញាល់ ក្នុងការត្រូវរ៉ូវគ្នាជាមួយចិនវិញនោះទេ, អាមេរិកត្រូវការសម្ព័ន្ធមិត្តយល់ស្រប»
៩៖ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ថយចុះ២២ភាគរយ នៅខែដំបូងឆ្នាំ២០២១
១០៖ ក្រុមជំនាញ WHO ធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍ នៃទីក្រុងវូហាន
១១៖ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋ កុំដើរកំសាន្ដទៅកាន់ព្រំដែនវៀតណាម និងទីតាំងមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម
១២៖ នូវែលសេឡង់អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BionNTech និងព្រមានផងដែរពីបញ្ហា «វ៉ាក់សាំងជាតិនិយម»
១៣៖ កម្ពុជានឹងរៀបចំផែនការលក់ឥណទានកាបូន នៅតំបន់ព្រៃឡង់ និងតំបន់ជុំវិញ
១៤៖ តៃវ៉ាន់អះអាងថា ប្រជាជនហុងកុងជាង១ម៉ឺននាក់ បានមករស់នៅលើកោះនេះ កាលពីឆ្នាំ២០២០
១៥៖ កម្ពុជាគ្រោងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនទៀត លើពិភពលោក
១៦៖ រដ្ឋាភិបាលជប៉ុន សម្រេចពន្យាពេលស្ថានភាពអាសន្ន លើបញ្ហាកូវីដ-១៩ រយៈពេល ១ខែទៀត
១៧៖ ចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងអញ្ជើញក្រុមអ្នកជំនាញរបស់ WHO ឲ្យទៅស្រាវជ្រាវរកប្រភពដើម នៃជំងឺ COVID-19 នៅលើទឹកដីអាមេរិកដែរ
១៨៖ ទីបំផុតនាវាអវកាសគំរូ SN9 របស់ SpaceX ផ្ទុះឆេះពេលចុះចតមកវិញ កំឡុងការធ្វើតេស្តនៅរដ្ឋតិចសាស់
១៩៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់់ម៉ា៖ «ការទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូជី ចេញពីអំណាច គឺជារឿងដែលចៀសមិនរួច»
២០៖ គំរូនាវាអវកាស SN10 របស់ Elon Musk ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្តបន្តទៀត ក្រោយ SN9 ផ្ទុះឆេះពេលចុះចត
២១៖ សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ, អាមេរិកនឹងបញ្ឈប់ការផ្តល់ជំនួយ»
២២៖ ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
២៣៖ ជនជាតិមីយ៉ាន់ម៉ារាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅឯ ក្រសួងការបរទេសជប៉ុន
២៤៖ សិង្ហបុរីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ មួយទៀត គឺរបស់ក្រុមហ៊ុន Moderna
២៥៖ បទវិភាគអន្តរជាតិ៖ «ពិភពទឹកកកទន្ទឹងរង់ចាំការជួបជុំគ្នា ប្រកបដោយភាពក្លៀវក្លា»
២៦៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីអាកប្បកិរិយារបស់ប្រទេសលោកខាងលិច មានការផ្លាស់ប្តូរចំពោះវ៉ាក់សាំងកូវីដ-១៩ របស់ចិន?
- ព័ត៌មាន Fresh News Plus
១៖ មិនធម្មតា! Man Utd បំបាក់ Southampton ៩-០ នៅ Premier League ជាលើកទី២
២៖ ប្រមុខ FIFA ជឿជាក់ថា World Cup 2022 នៅកាតា នឹងមានអ្នកគាំទ្រពេញស្តាតចូលរួម
៣៖ Ronaldo រកបាន ២គ្រាប់ជួយ Juventus ឈ្នះ Inter ជើងទី១ ក្នុងពាន Coppa Italia
៤៖ ព្រៃវែង តែងតាំងគ្រូបង្វឹកថ្មីកម្រិត AFC Pro License ត្រៀមលេងលីគកំពូលលើកដំបូង
៥៖ ចម្រៀងរបស់ IU គ្មាននៅក្នុងកម្មវិធីផ្សាយតន្រ្តីតាមអនឡាញដ៏ល្បី «Spotify» នៅប្រទេសកូរ៉េ
៦៖ ២១រាជធានី-ខេត្តទទួលបានសិទ្ធិប្រកួតពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២១
៧៖ Uber ទិញក្រុមហ៊ុនដឹកជញ្ជូនសុរាដ៏ធំ និងល្បី Drizly ក្នុងតម្លៃ ១.១ពាន់លានដុល្លារអាមេរិក
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com