(កណ្តាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោក ចៅ តុល បាននាំយកនូវកុំព្យូទ័រ Laptop និងម៉ាស៊ីនព្រីនឯកសារចំនួន១៣ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមយុវជនទាំង១៣ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ក្រុមយុវជនទាំង១៣ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ជាពិសេសសម្តេចតេជោ បានថែរក្សានូវសន្តិភាពជូនដល់ប្រជាជាតិកម្ពុជាទាំងមូល។
លោក ណុប រត្ន័និមល បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ក្លាហានឈ្លាសវៃការពារប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋ ទីណាមានការលំបាកទីនោះមានវត្តមានសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបាន ល្អដឹងសុខទុក្ខប្រជាពលរដ្ឋមានការអភិវឌ្ឍគ្រប់វិស័យ កសាងប្រទេសជាតិពីបាតដៃទទេ។ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និង វីវៈបុរសជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនជាតិ និងប្រជាជន។ លោកបានអំពាវនាវ សូមយុវជនយើងទាំងអស់គ្នាចូលរួមការពារថែរក្សាសន្តិភាព៕