(ភ្នំពេញ)៖ ដើម្បីជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន
សិស្ស និស្សិត និងសាធារណជន ជាពិសេសផ្តល់នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារក្នុង
វិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញ
ក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានសហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត នឹងបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស (សម្រាប់ទំនាក់ទំនងក្នុងវិស័យទេសចរណ៍) សិក្សាតាមកម្មវិធីសិក្សាឯកតាសមត្ថភាពស្តង់ដាអាស៊ាន។
វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសតាមប្រព័ន្ធអនឡាញនេះ នឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ។
បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សាតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬ តាមរយៈស្តេន QR Code ខាងក្រោម៖
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញ
វិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ 012 278 552 ឬ 078 899 919 រៀងរាល់ម៉ោងធ្វើការ៕