ឪពុកលោកឧត្តមសេនីយ៍ឯក ចាប ភក្តី ទទួលមរណភាព នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ក្នុងជន្មាយុ៩០ឆ្នាំ
03-02-2021 15:11
(ភ្នំពេញ)៖ ឧបាសក ម៉ែន សារុំ ត្រូវជាឪពុករបស់ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានទទួលមរណភាព នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជុន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បច្ចុប្បន្នសព ឧបាសក ម៉ែន សារុំ បានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទាន នៅភូមិគ្រឹះលោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការឱ្យដឹងពីគ្រួសារនៃសព បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សពឧបាសក ម៉ែន សារុំ នឹងត្រូវរៀបចំពិធីដង្ហែទៅបូជា នៅភូមិជើងខាល ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕