(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២១ បានកើតឡើង២៧៩លើក ដែលមានការថយចុះ៧៩លើក ស្មើនឹង២២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដល់បណ្តាញព័ត៌មាន Fresh News។
ក្នុងខែមករាកន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានផ្តាច់ជីវិតប្រជាពលរដ្ឋចំនួន១៥៩នាក់ ដែលថយចុះ៤៧នាក់ ស្មើនឹង២៣ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន ខណៈដែលមានអ្នករងបួសចំនួន៣៧៥នាក់ ថយចុះ១៨៣នាក់ ស្មើនឹង៣៣ភាគរយផងដែរ។
កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៣៥៨លើក, បណ្តាលស្លាប់ចំនួន ២០៦នាក់ និងរងរបួសចំនួន ៥៥៨នាក់។
គ្រោះថ្នាក់ចរាចរណ៍ បានថយចុះបន្តិចម្តងៗ បន្ទាប់ពីសមត្ថកិច្ចបានរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងការអនុវត្តតាមអនុក្រឹិត្យលេខ៣៩ ដែលមានការផាកពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកប្រព្រឹត្តល្មើស៕