(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ មានតែអ្នកជាសះស្បើយម្នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០៤លាននាក់ ស្លាប់ជាង ២លាន ២៤ម៉ឺននាក់ និងជាសះស្បើយជិត ៧៦លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយជាង២.៤ពាន់លានរៀល សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ ជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន
៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១២ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជិត១,៩០៤នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ
៥៖ សម្តេច ស ខេង៖ បើមិនស្រុះគ្នាធ្វើទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជា
៦៖ តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny ដាក់ពន្ធនាគារពីរឆ្នាំកន្លះ
៧៖ សម្តេច ស ខេង បញ្ជាឱ្យត្រួតពិនិត្យរឿងឡានទឹក ទៅដល់កន្លែងឆេះមិនបាញ់ទឹកពន្លត់ ហើយនៅតថ្លៃ
៨៖ WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម នៃជំងឺរាតត្បាតសកលក្នុងទីក្រុងវូហាន
៩៖ ក្រសួងធនធានទឹកជូនដំណឹងពីស្ថានអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៣-០៩ ខែកុម្ភៈ ឆ្នាំ២០២១
១០៖ គណបក្ស NLD អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត ដែលកំពុងជាប់ឃុំខ្លួន
១១៖ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៣៨ ទុនវិនិយោគជាង ៨ ២៥០លានដុល្លារ ធ្លាក់ចុះ១២ភាគរយ ក្នុងឆ្នាំ២០២០
១២៖ ចិនចង់ស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ដោយឈរលើគោលការណ៍ស្ថាបនា និងមិនលូកលាន់កិច្ចការផ្ទៃក្នុង
១៣៖ តំណាង FBI នៅកម្ពុជា៖ ការវាយតម្លៃលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាកន្លងទៅ មានការភ័ន្ដច្រឡំ និងមិនបានស្វែងយល់ការពិតពីកម្ពុជា
១៤៖ ឥណ្ឌូណេស៊ីផ្ញើបំណែកយន្តហោះមួយចំនួន ទៅសហរដ្ឋអាមេរិក និងអង់គ្លេសដើម្បីត្រួតពិនិត្យបន្ថែម
១៥៖ ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស
១៦៖ ផ្ទុះបាតុកម្មនៅជិតស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក, ប៉ូលិសថៃចាប់ខ្លួនបាតុករ៣នាក់
សកម្មជនបរិស្ថាន លោក បេន៖ បទល្មើសបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ នៅតំបន់ភ្នំត្នោត-ភ្នំពក បានថយចុះយ៉ាងច្រើន
១៧៖ ធនាគារពិភពលោក៖ «អ្វីដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ា គឺជាការគំរាមកំហែងដ៏ធំ ដល់ការអភិវឌ្ឍប្រទេសនេះ»
១៨៖ អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ
រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ អាជ្ញាធរ និងជនមានពិការភាពគំរូ មានស្នាដៃក្នុងការធ្វើបរិយាបន្នពិការភាពបានល្អ គួរត្រូវបានលើកទឹកចិត្ត!
១៩៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី
២០៖ គ្រួសារសម្រាលបានកូនភ្លោះ៣ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ទទួលបានអំណោយមនុស្សធម៌ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
២១៖ សិង្ហបុរី៖ អាកាសធាតុ នឹងប្រែជាក្តៅហើយស្ងួត នៅពាក់កណ្តាលដើមខែកុម្ភៈនេះ ខណៈខែមករាកន្លងទៅ គឺជាខែដែលត្រជាក់បំផុត ក្នុងរយៈពេល ៣០ឆ្នាំ
២២៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាល់ការទិញ លក់ដីនៅក្នុងតំបន់អភរិក្សធនធានធម្មជាតិ គឺទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថាន មិនទទួលស្គាល់ឡើយ
២៣៖ លោក នេត្រ ភក្ត្រា៖ អ្នកជំនាញបានជ្រើសរើសយកតំបន់ភ្នំត្បែង ដាក់ក្នុងបញ្ជីត្រៀមស្នើសុំចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក អង្គការយូណេស្កូ
២៤៖ វៀតណាម សម្រេចបិទសាលារៀន ដោយតែការឆ្លងរីករាលជំងឺកូវីដ-១៩ ខណៈដែលថ្ងៃបុណ្យចូលឆ្នាំចិន ជិតចូលមកដល់
២៥៖ ហេតុអ្វីបានជាយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារ?
- ព័ត៌មាន Fresh News Plus
១៖ Twitter បិទគណនីរាប់សិប តាមការទាមទាររបស់ឥណ្ឌា ចំពេលមានការតវ៉ារបស់កសិករ
២៖ ភ្ញៀវទេសចរទៅកាន់សិង្ហបុរី ធ្លាក់ចុះជាង៨០ភាគរយ ក្នុងឆ្នាំ២០២០
៣៖ ម្ចាស់ក្លិប Chelsea ចូលរួមប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ក្នុងកីឡា នៅអង់គ្លេស
៤៖ Tesla អាចនឹងទទួលបានប្រាក់ប្រមាណ ១.២ពាន់លានដុល្លារពីអាឡឺម៉ង សម្រាប់បង្កើតរោងចក្រផលិតអាគុយក្នុងទីក្រុងប៊ែកឡាំង
៥៖ ចំណេះដឹងទូទៅ៖ ប្រវត្តិច្បាប់ដ៏សាហាវឃោរឃៅសម្រាប់អ្នកដើរសមុទ្រ នាសម័យបុរាណកាល
៦៖ Liverpool យកបានខ្សែការពារ ២រូបនៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករ
៧៖ បឹងកេត បន្ដកុងត្រាកីឡាករបរទេសទី៤ ត្រៀមរដូវកាលថ្មី គឺខ្សែបម្រើ Gopane
៨៖ Neymar ចង់បន្តលេងនៅ PSG ហើយរំពឹងថា មិត្តរួមក្រុម Mbappe នឹងបន្តលេងនៅទីនេះដូចគ្នា
៩៖ ក្រុមហ៊ុន Ford និង Google ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៦ឆ្នាំ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្ម Cloud
១០៖ ចំណេះដឹងទូទៅ៖ រាជវាំងចុងក្រោយនៃប្រទេសសមាជិកអាស៊ាន ដែលធ្លាប់ប្រកាន់របបរាជានិយម
១១៖ Williams ថា ការពន្យារពេលប្រកួត Australian Open ឆ្នាំនេះ ជារឿងល្អសម្រាប់នាង
១២៖ ស្ថាបនិក Alibaba លោក Jack Ma ត្រូវបានដកចេញពីបញ្ជីនៃអ្នកដឹកនាំសហគ្រិនចិន
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com