(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដល់សាធារណជនស្ដីពី ការផ្ដល់ឱកាសកម្មសិក្សាផ្នែកស្រាវជ្រាវ ជំនួយការស្រាវជ្រាវ និងផ្នែកទំនាក់ទំនង ដល់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៧រូប សម្រាប់រយៈពេល១២ខែ នៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្ដរជាតិ នៃធនាគារជាតិនៃកម្ពុជា។
អ្នកចូលរួមក្នុងកម្មសិក្សានេះ នឹងទទួលបានបទពិសោធន៍ជាក់ស្ដែង ក្នុងកិច្ចការស្រាវជ្រាវការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ និងការងារទំនាក់ទំនងនៅធនាគារជាតិនៃកម្ពុជា។
១៖ លក្ខណ្ឌទទួលពាក្យ៖
* មានសញ្ញាបត្របរិញ្ញាបត្រ, អនុបណ្ឌិត, បណ្ឌិត ផ្នេកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ទំនាក់ទំនង និងផ្នែកពាក់ព័ន្ធ។
* មានចំណាប់អារ្មណ៍ខ្ពស់ចំពោះ ការងារស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ច និងផ្នែកទំនាក់ទំនងសាធារណៈ។
* មានជំនាញភាសាអគ្លេសល្អ។
* មានសញ្ជាតិខ្មែរ។
កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ធនាគារជាតិនៃកម្ពុជា នឹងផ្ដល់ប្រាក់ឧបត្ថមប្រចាំខែជូនក្នុងអំឡូងពេលកម្មសិក្សា។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសាមកកាន់អគ្គនាយកដ្ឋាន ឲ្យបានមុនថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
២៖ ឯកសារត្រូវមានដូចជា៖
* ប្រវត្តិរូបសង្ខេបមានបិទរូបថត។
* ឯកសារចម្លងសញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ។
* និក្ខេបទ ឬឯកសារស្រាវជ្រាវ។
* សំណេរបង្ហាញអំពីចំណាប់អារម្មណ៍៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាខាងក្រោម៖