សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភរទេះរុញសម្រាប់ជនពិការ, សម្ភារនិងថវិកាមួយចំនួនជូនប្អូនប្រុស ខាត់ សុភា ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ
24-02-2016 09:11
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ បានឧបត្ថម្ភ គ្រឿងឧបភោគ-បរិភោគ រទេះរុញសម្រាប់ជនពិការ និងថវិកាមួយចំនួន ជូនលោក ខាត់ សុភា អាយុ ៣២ឆ្នាំ មានទីលំនៅភូមិភា សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាជនរងគ្រោះដោយសារអគ្គិភ័យ។
លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំការសួរសុខទុក្ខ និងសម្តែងការសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះដែលកើតមានឡើងលើក្រុមគ្រួសារប្អូនប្រុស ខាត់ សុភា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅនេះ ដែល បណ្តាលឱ្យទទួលរងគ្រោះធ្ងន់ធ្ងរ ហើយក្លាយខ្លួនជាជន ពិការរហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីថវិកា និងរទេះរុញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភជូនប្អូនប្រុស រួមមាន៖ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកសុទ្ធ ២កេស ទឹកសណ្តែក ១កេស ទឹកត្រឡាច ១កេស ទឹកត្រចៀកកាំ ២យួរ តង់២ មុង២ ភួយ២ សារុង២ ក្រម៉ា២ និងថវិកាមួយចំនួន។
ប្អូនប្រុស ខាត់ សុភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ចំពោះអ្នកមានជីវភាពខ្វះខាតដូចជារូបប្អូនប្រុសនេះ ៕