(ភ្នំពេញ)៖ គណៈគ្រប់គ្រងនៃសាលាចំណេះដឹងទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខា បានចេញសេចក្តីស្រាយបំភ្លឺមួយ ឆ្លើយតបទៅនឹងវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុក ដែលមានសកម្មភាពសិស្សម្នាក់ឈរនៅដងទង់ជាតិ។
គណៈគ្រប់គ្រងនៃសាលាចំណេះដឹងទូទៅអន្តរជាតិ ឌូវី សូមធ្វើការច្រានចោល ការធ្វើអត្ថាធិប្បាយក្នុងខ្សែវីដេអូ លើទំព័រហ្វេសប៊ុក Little Angel Cosmetic, Inspire Media, និស្ស័យ និង Top Share កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចន្លោះពីម៉ោង៥ល្ងាចតទៅ ដែលមានសកម្មភាពឈរ នៅដងទង់ជាតិរយៈពេល១០នាទី របស់សិស្សម្នាក់នៅសាលាចំណេះដឹងទូទៅអន្តរជាតិ ឌូវី។
ការបង្ហោះនេះ បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់សាលា និងប៉ះពាល់សិទ្ធិ និងកិត្តិយសរបស់បុគ្គលរបស់សិស្ស និងក្រុមគ្រួសារផងដែរ ក៏ដូចជាការញុះញុង់ឲ្យមានការរើសអើងឋានៈអ្នកក្រ ដែលប្រាសចាកអំពីទស្សនវិស័យ និងបេសកកម្មរបស់សាលា ដែលបានផ្តល់ដល់ការអប់រំល្អ និងស្មើភាព គ្មានការរើសអើងឋានៈតួនាទី ពណ៌សំបុរ ជាតិសាសន៍។ ការអត្ថាធិប្បាយនៅក្នុងវីដេអូនេះ ត្រូវបានចាត់ទុកថា ជាការបរិហារកេរ្តិ៍តាមច្បាប់គ្រប់គ្រងបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។
គណៈគ្រប់គ្រងនៃសាលាចំណេះដឹងទូទៅអន្តរជាតិ ឌូវី សូមស្នើឲ្យម្ចាស់ទំព័រហ្វេសប៊ុកខាងលើនេះ លុបចោលវីដេអូ និងសុំទោសជាសាធារណៈដល់សាម៉ីខ្លួនសិស្ស និងកណៈគ្រប់គ្រងសាលា បើមិនដូច្នេះសាលានឹងសិក្សាពីនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ទៅលើម្ចាស់សំឡេងអត្ថាធិប្បាយក្នុងវីដេអូ និងម្ចាស់ទំព័រហ្វេសប៊ុកទាំងអស់ ដែលបានចែករំលែកដោយពុំមានមូលដ្ឋានព័ត៌មាន ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ៕
សូមអានសេចក្តីបំភ្លឺរបស់ គណៈគ្រប់គ្រងនៃសាលាចំណេះដឹងទូទៅអន្តរជាតិ ឌូវី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖