Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្រោយទទួលសំណូមពរពីប្រជាពលរដ្ឋ

02-02-2021 12:27

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបនល្បែងមួយកន្លែង ដោយដកហូតបានទូរហ្គេមបាញ់ត្រីមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ចំនួន២គ្រឿង ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងបទបញ្ជាផ្ទាល់របស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្នុងការបង្ក្រាបបទល្មើសល្បែងស៉ីសង (ហ្គេមបាញ់ត្រី) មួយកន្លែងនេះ បានអនុវត្តឡើង ស្ថិតនៅលើកំណាត់ផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ នាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់ទីតាំងបនល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅលើកំណាត់ផ្លូវលេខ៧០ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋសំណូមពរដល់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ឲ្យជួយចាត់វិធានការចុះពិនិត្យ និងបង្ក្រាបបិទចោលម្ដងទៅពីរដងរួចមកហើយ ក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មនានា ដើម្បីជាការចូលរួមចំណែកគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្រៅពីប្រជាពលរដ្ឋសំណូមដល់អាជ្ញាធរខណ្ឌ ដើម្បីចាត់វិធានការបង្ក្រាបផងដែរ ដើម្បីកុំឲ្យកូនៗរបស់ពួកគាត់វក់នឹងល្បែងទាំងនេះ៕