(ភ្នំពេញ)៖ អ្នកបើកបរស្រវឹងចំនួន១៣នាក់ ត្រូវកម្លាំងនគរបាលចរាចចរណ៍ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ ដែលមិនអាចលើកលែងបាន ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលស្រវឹង យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។
របាយការណ៍ផ្លូវការរបស់សមត្ថកិច្ចបានឲ្យដឹងថា ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន១,៦២៧គ្រឿង (ម៉ូតូចំនួន៧៧៤គ្រឿង និងរថយន្ត៨៥៣គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន៣៤៨ គ្រឿង (ម៉ូតូ២៥៨គ្រឿង និងរថយន្ត៩០គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥MgL/ខ្យល់ ចំនួន១៣នាក់ (ម៉ូតូចំនួន៨នាក់ និងរថយន្តចំនួន៥នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩មីលីក្រាម២នាក់។
លើសពីនេះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន១៣នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន១២នាក់ មានអត្រាជាតិអាល់កុលពី០.៤៩MgL/ខ្យល់ ដល់ ០.៩៣ MgL/ខ្យល់
និង អ្នកបើកបររថយន្តម្នាក់ មានជាតិអាល់កុល០.៦៥ MgL/ខ្យល់។
សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល២៤លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២០៩នាក់ អ្នកបើកបររថយន្តចំនួន៤៨នាក់ និងអ្នកបើកបរម៉ូតូចំនួន១៦១នាក់៕