(បន្ទាយមានជ័យ)៖ ស្រ្តីអាជីវករដែលរកសីុលក់មាសនៅផ្សារយួន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនសង្ស័យឆក់យកថង់ដាក់មាសយកទៅបាត់ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦នេះ ខណ:ដែលជនរងគ្រោះកំពុងចេញដំណើរពីផ្ទះទៅលក់នៅផ្សារ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានប្រាប់ Fresh News ថា «មានមែន ដោយជនសង្ស័យម្នាក់ បានមកឆក់ថង់ដាក់គ្រឿងអលង្ការ ពីជនរងគ្រោះដែលកំពុងធ្វើដំណើរទៅផ្សារ» ។
យ៉ាងណាក៏ដោយ លោកអធិការនៅមិនទាន់ដឹងថា តើជនរងគ្រោះបាត់បង់អស់ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការប៉ុន្មាននោះទេ ដោយបច្ចុប្បន្ន លោកកំពុងដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំ៕