(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ១៤នាក់រងរបួសធ្ងន់ និង៦នាក់ផ្សេងទៀតរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២០គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច៥គ្រឿង, រថយន្តធុនធំ៣គ្រឿង យានផ្សេងៗ៣គ្រឿង អ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន៧នាក់ (យប់៤នាក់) ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៤លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់) ប្រជែងគ្រោះថ្នាក់២លើក, បត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើកផងដែរ។
ដោយឡែកថ្ងៃម្សិលមិញនេះផងដែរ សមត្ថកិច្ចពិនិត្យឃើញ យានយន្តល្មើសសរុបទូទាំងប្រទេសមាន ៨៦០២គ្រឿង បានធ្វើការអប់រំមាន ៣៩០៨គ្រឿង និងពិន័យសរុប ៤៦៩៤គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕