(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលខ្លួនជាបន្ដបន្ទាប់ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ ចំនួន២នាក់។

លោកអធិការបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ កែវ វិត អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន ថ្នាំញៀនម៉្សៅក្រាមសថ្លា ចំនួន២ថងតូច ទូរស័ព្ទដៃ១គ្រឿង។ ក្រោយសួរនាំ កម្លាំងជំនាញ បានឈានទៅចាប់ខ្លួនជនសង្ស័យទី២៖ ឈ្មោះ ឈឿន ដឿត អាយុ២៧ឆ្នាំ នៅចំណុច ភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក។ ដកហូតថ្នាំញៀន ម្ស៉ៅក្រាមសថ្លា ចំនួន១៧ថង់។

ក្រោយចាប់ខ្លួនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់តាមនីតិវិធី៕