(ព្រៃវែង)៖ លោក នួន សុខ អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលខេត្តព្រៃវែង រស់នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំស្វែងរក អន្តរាគមន៍រឿងដី និងផ្ទះរបស់ខ្លួន ក្រោយតុលាការខេត្តព្រៃវែង បានច្រានចោលបណ្តឹងរបស់លោកពាក់ព័ន្ធ ដោយតម្រូវឲ្យរុះរើសំណង់ និងសុំកែតម្រូវទំហំក្បាលដី ព្រមទាំងការទាមទារសំណងជម្ងឺចិត្ត។
នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន មន្រ្តីនគរបាលរូបនេះបានបញ្ជាក់ថា សាលាដំបូងខេត្តព្រៃវែង បានធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់សំណុំរឿងខាងលើនេះ ជាបន្តបន្ទាប់ និងប្រកាសសាលក្រមរដ្ឋប្បវេណីលេខ០៦/០៤(ក) រ.ណ សសន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ដោយសម្រេច៖ ទី១៖ ច្រានចោលពាក្យបណ្តឹងរបស់លោកចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ និងពាក្យបណ្តឹង បន្ថែមចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ទាំងការសុំឲ្យរុះរើសំណង់ និងសុំកែតម្រូវទំហំក្បាលដី ព្រមទាំងការទាមទារសំណងជម្ងឺចិត្ត និងទី២៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ដើមចោទ។
ចំពោះការសម្រេចសេចក្តីនេះ លោកយល់ថា ជាការសម្រេចដែលមិនបានពិនិត្យអង្គហេតុ ភស្តុតាង និងច្បាប់ជាធរមានឡើយ គឺវាពិតជាផ្តល់ភាព អយុត្តិធម៌បំផុតសម្រាប់រូបលោក។
ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោក នួន សុខ៖