(ភ្នំពេញ)៖ មន្រ្តីគយចល័តបានថ្លែងឲ្យដឹងថា ថ្ងៃនេះកម្លាំងគយចល័តរបស់លោក បានចាប់ឃាត់រថយន្តចំនួនសេរីទំនើប ២គ្រឿង ទី១៖ Lexus 450 មួយគ្រឿង ពណ៌ក្រហម ដោយចាប់បាននៅចំណុច ទំនប់ទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ទី២៖ រថយន្ត SEQUAIA ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2S-8777 នៅចំណុចផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទល់មុខសណ្ឋាគារ Midland, ប៉ុន្តែព្រោះម្ចាស់រថយន្ត SEQUAIA នេះ អាចប្រឈមមុខជាមួយច្បាប់ដោយ ប្រើប្រាស់ឯកសារក្លែងក្លាយទាំងស្រុង និងជាពិសេសមិនសហការជាមួយសមត្ថកិច្ចទៀតផង។
មន្រ្តីគយចល័តបានឲ្យដឹងថា ការចុះចាប់នេះដឹកនាំដោយកម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ដូចភ្លៀងរលឹមជាបន្តបន្ទាប់ទៀត៕
ម្ចាស់រថយន្ត ស្លាកលេខ៖ 2S-8777 អាចប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះ...ម្ចាស់រថយន្ត ស្លាកលេខ៖ 2S-8777 អាចប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះប្រើឯកសារក្លែងក្លាយ និងមិនសហការជាមួយសមត្ថកិច្ចhttp://www.freshnewsasia.com/index.php/en/18574-2016-02-23-12-11-17.html
Posted by Fresh News on Tuesday, February 23, 2016