(ព្រះវិហារ)៖ ដែនជម្រកសត្វព្រៃភ្នំ ត្នោត-ភ្នំពក មានផ្ទៃដីចំនួន ៤២,០៩៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ ព្រមទាំងស្រុកជីក្រែង ខេត្តសៀមរាប។

ក្រៅពីជីវចម្រុះ និងធនធានធម្មជាតិ ដែលមានស្រាប់ដូចជាភ្នំ, ព្រៃឈើ, ស្ទឹងបឹងបួ និងសត្វព្រៃជិតផុតពូជ សត្វកម្រ និងប្រភេទសត្វរងការគំរាមកំហែង រួមមាន៖ សត្វទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វស្វា ក្ងោក មាន់ព្រៃ និងសត្វជាច្រើនទៀតកំពុងមានវត្តមានច្រើននៅទីនេះ។

ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Anventure គឺជាតំបន់អភិរក្ស និងអេកូទេសចរណ៍ដ៏ទាក់ទាញមួយក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ព្រៃសហគមន៍ភ្នំត្នោត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

 ឆ្លងកាត់ព្រៃរបោះដែលដុះអមដោយស្មៅខៀវខ្ចីនារដូវវស្សា ប៉ុន្តែបែរជាប្រែពណ៌ក្រហមនារដូវប្រាំង លោក Ben Davis ដែលជាស្ថាបនិកនៃ BeTreed Advanture តែងនាំភ្ញៀវទេសចរ ទៅស្វែងយល់ពីសក្ដានុពលព្រៃឈដែលលោក និងសហគមន៍បានការពារ។ សត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺជាកម្មវិធីនៃការការពារ និងបង្ហាញជូនភ្ញៀវទេសចរផងដែរ។

លោក Ben តែងបំពាក់កាមេរ៉ាថតសត្វព្រៃដែលមានវត្តនៅទីនេះ។ លោកថតបានសត្វព្រៃជាច្រើនដូចជា៖ ជ្រូកព្រៃ ទន្សោង ក្ដាន់ កាំប្រម៉ា មាន់ព្រៃ ក្ងោក មាន់ទោលជាដើម៕

សូមទស្សនាវីដេអូដូចខាងក្រោម៖