(សៀមរាប)៖ នៅដំបូង ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំណូលនេះធ្លាក់ចុះជាង ៩៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ខែមករា ឆ្នាំ២០២១នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជាង ១ ២១៣នាក់ ធ្លាក់ចុះជាង ៩៩ភាគរយ។
សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល១ខែមកនេះ ត្រូវបានរំលែកចំនួន ២ ៤២៦ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕