(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដេីម្បីធ្វេីពិធីសូត្រមន្ត ប្រោះព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខ សម្រាប់ក្រុមការងារ និងមន្ត្រីគណបក្សប្រជាជនសង្កាត់បឹងទំពន់១ ចូលធ្វេីការនៅអគារថ្មីនេះ មានកម្ពស់២ជាន់ និងមានទំហំ១២ម៉ែត្រគុណ១៥ម៉ែត្រ ដែលមានទីតាំងនៅភូមិ ចំរេីនផល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីសូត្រមន្តនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីអនុប្រធានក្រុមការងារ ក្រុមការងារយុវជន ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រេីនរូបទៀត។
សូមបញ្ជាក់ថា អគារគណបក្សប្រជាជនកម្ពុជាថ្មីនេះ ត្រូវបានផ្តួចផ្តេីមសាងសង់ដោយលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់១៕