Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ លោក សុខ ចិន្តាសោភា នឹងពន្យល់អំពី៖ «ច្បាប់វិនិយោគថ្មី និងការទាក់ទាញវិនិយោគ ស្តារឡើងវិញវិស័យសេដ្ឋកិច្ចជាតិ» នៅថ្ងៃនេះ

01-02-2021 07:01

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នឹងពន្យល់អំពី៖ «ច្បាប់វិនិយោគថ្មី និងការទាក់ទាញវិនិយោគ ស្តារឡើងវិញវិស័យសេដ្ឋកិច្ចជាតិ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក សុខ ចិន្តាសោភា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.