(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ជួញដូរ១៨ករណី និងករណីដាំដុះ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦៧៣ករណី ឃាត់មនុស្ស១៦៥៧នាក់ (ស្រី៧៦នាក់)៕