(ស្វាយរៀង)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការទូទៅនិងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារយុវជនគណបក្សខេត្ត ក្បាលម៉ាស៉ីន និងថ្នាក់ដឹកនាំយុវជនថ្នាក់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០ ទូទាំងខេត្តស្វាយរៀង សរុបចំនួន ១២៨ នាក់ ស្រី ២២ នាក់។

កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុយ ថន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះបង្ហាញជូនដល់យុវជនពីសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈម ដែលមាននៅក្នុងឆ្នាំ២០២០ និងបានកំណត់ពីទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២១។

គណៈអធីបតីបានលើកទឹកចិត្តឲ្យយុវជនជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមការកសាង ការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។

ជាកិច្ចបញ្ចប់ ក្រុមកាងារបានចែកទស្សនាវដ្តីយុវជនរបស់យុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០៕