Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យ២នាក់ និងម៉ាទឹកកក៦កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាប នៅក្រុងកំពង់ឆ្នាំង

23-02-2016 16:22

(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាល ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះឆ្មក់បង្ក្រាបករណីរក្សាទុកចែកចាយ និងប្រើប្រាស់គ្រឿងញឿន នៅចំណុច(បឹងធំ)ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លទ្ធផលបង្ក្រាបឃាត់ខ្លួជនសង្ស័យ២នាក់ទី១ឈ្មោះ លឹម សំប៊ុន អាយុ២៣ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី២ឈ្មោះយឹម សុវណ្ណចិត្រា អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចដកហូតវត្ថុតាងបាន៖ ថ្នាំញៀនម៉ាទឹកទឹកក៦កញ្ចប់តូច លុយខ្មែរ១២ម៉ឺនរៀល កាំបិតចុងស្រួច១ ដាវ១ដើម និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។  
ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់៕