(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានបង្ហាញរបាយការណ៍មួយ ស្តីពីការនាំចេញដំឡូងមី ទៅកាន់ទីផ្សារអន្តរជាតិ ដោយនៅឆ្នាំ២០១៥កន្លងទៅ កម្ពុជាអាចនាំចេញដំឡូងមី រហូតជិត៣លានតោន។
របាយការណ៍នៃការនាំចេញដំឡូងមី របស់ក្រសួងកសិកម្ម ដែលទើបតែបង្ហោះក្នុង Facebook Page ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា «នៅឆ្នាំ២០១៥ ការជំរុញពាណិជ្ជូបនីយកម្ម កសិកម្មនិងទីផ្សារកសិផលកម្ពុជា មានការនាំចេញ ផលិតផលដំឡូងមី ទៅក្រៅប្រទេសចំនួន ២ ៩០២ ៥៧៤.៨២តោន (ឆ្នាំ២០១៤មានចំនួន ២ ០២៤ ០៨១.៣៤តោន) ក្នុងនោះចំណិតដំឡូងមីមានចំនួន២ ២៦៦ ២៦១.៤៩តោន (នាំចេញទៅថៃ ចំនួន១៧៨ ៥៩៧៥.៣១តោន នាំចេញទៅចិនចំនួន១៤៩ ៤១២ តោន និងនាំចេញទៅវៀតណាម ចំនួន៣៣០ ៨៧៤.១៨តោន) និងដំឡូងមីស្រស់ចំនួន ៥៧០ ៥២០តោន»៕
ព័ត៌មានលំអិត សូមអានរបាយការណ៍ របស់ក្រសួងកសិកម្មទាំងស្រុង៖