(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាការផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបមុខសញ្ញាចោរកម្ម (លួច) និងមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់) មួយសំបុកធំ ដោយចាប់ខ្លួនបាន១៨នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្មក្នុងអំពើចោរកម្ម និងមុខសញ្ញាសកម្មក្នុងបទលួចមានស្ថានទម្ងន់ទោស (ឆក់) ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក។

ក្នុងកិច្ចប្រតិបត្ដិការនោះ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ រួមនឹងសម្ភារវត្ថុតាងរួម៖

*១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*២-ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
*៣-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*៤-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*៥-ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ)
*៦-ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
*៧-ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*៨-ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*៩-ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១០-ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១១-ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១២-ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ
*១៣-ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១៤-ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១៥-ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១៦-ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ
*១៧-ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ
*១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា មធ្យោបាយ និងសម្ភារវត្ថុតាងដែលចាប់យកបានរួមមាន៖

១-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
២-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៣-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៤-ម៉ូតូExcenter ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៥-ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន
៦-ផ្លាកលេខម៉ូតូចំនួន០១សន្លឹក
៧-ក្បាំងម៉ូតូC-125 ០១ឈុត
៨-ដំបងគ្រលាស់ ចំនួន០១
៩-កាំបិតប៉័ងតោ ចំនួន០១
១០-ជំពាមកៅស៊ូ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យរួមទាំងនេះ រួមទាំងសម្ភារវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ដើម្បីសាកសួរស្របតាមនីតិវិធី៕