(ត្បូងឃ្មុំ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងរចនាសម្ព័ន ស្រុក ឃុំ ភូមិ ក្នុងស្រុកតំបែរ។
ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក គុយ ម៉ារិនឌី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ទទួលបន្ទុកការងារយុវជន ព្រមទាំងមានការចូលរួមពីក្រុមការងារយុវជន សរុប៤៥០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គុយ ម៉ារិនឌី បានលើកឡើងថា យុវជនក្នុងក្បាលម៉ាស៉ីន ដឹកនាំត្រូវពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៉ីនដឹកនាំ យុវជនគណបក្សគ្រប់ជាន់ គ្រប់ថ្នាក់ ចូលរួមគ្រប់វគ្គ អប់រំនយោបាយយល់ច្បាស់ ពីប្រវត្តិ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។
លោកបន្ដទៀតថា យុវជនគណបក្ស គាំទ្រគណបក្សបោះឆ្នោតជូនគណបក្ស ហើយសមាជិកបក្សម្នាក់ សន្លឹកឆ្នោត១សន្លឹក។ លោកបន្ថែមថា យុវជនជាកម្លាំងស្នួលមួយដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា៕