(ភ្នំពេញ)៖ ព្រះមហាក្សត្រិយ៍ មហាចក្រី សិរិនថន នៅរសៀលថ្ងៃនេះ បានយាងជួបសំណេះសំណាលជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍ខ្មែរ ព្រះវររាជមាតាជាតិខ្មែរ ព្រះនរោត្តម មុនិនាថ សីហនុ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រិយ៍ថៃ បានយាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជាកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ តបតាមការយាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ នៅថ្ងៃម្សិលមិញនេះ ព្រះមហាក្សត្រិយ៍ សិរិនថន បានយាងជួបសំណេះសំណាល ជាមួយសម្តេចតេជោ មុននិងយាងទៅកម្សាន្តនៅបឹងយក្សឡោម ខេត្តរតនគិរី និងសម្ពោធមណ្ឌលសុខភាពសាមគ្គី ស្ថិតក្នុងស្រុកអូរជុំ។
នៅព្រឹមមិញនេះ ព្រះមហាក្សត្រិយ៍ថា បានយាងជាព្រះរាជធិបតីបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យានៅក្នុងខេត្តកំពង់ស្ពឺ ជាមួយសម្តេចតេជោ ហ៊ុន សែន។ ព្រះមហាក្សត្រិយ៍ថៃ នឹងបញ្ចប់ព្រះរាជទស្សនកិច្ចនៅថ្ងៃទី២៤ ខែកុម្ភៈ ស្អែកនេះ៕