(កណ្ដាល)៖ លោកវរសេនីយ៍ឯក ឱក សុភា ស្នងការរងនគរបាលខេត្តកណ្ដាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិការ២០ម៉ឺនរៀលរយៈពេល៥ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ។នេះជាលើកទី៣ហើយដែលលោកស្នងការរងមានទឹកចិត្តសប្ប្រសជួយបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ។

ការប្រកាសបរិច្ចាគនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕