(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖- ព័ត៌មាន Fresh News TV

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺ១០នាក់ព្យាបាលជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០២លាននាក់ ស្លាប់ជាង ២លាន ២០ម៉ឺននាក់ និងជាសះស្បើយជិត ៧៤លាននាក់!

៣៖ ឆ្នាំនេះកម្ពុជារំពឹងមានកំណើនល្អថែមទៀត លើការនាំចេញស្វាយស្រស់ ខណៈឆ្នាំ២០២០ នាំចេញជិត១០ម៉ឺនតោន ទទួលចំណូលជាង២៤លានដុល្លារ

៤៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៩០៨នាក់ទៀតស្លាប់ និងមនុស្សជាង ១៦ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ!

៥៖ បណ្ឌិត អ៊ិន ចាន់នី៖ អេស៊ីលីដា ត្រៀមមូលនិធីជិត៦០០លានដុល្លារ សម្រាប់យកទៅគាំទ្រលើវិស័យ SMEs ក្នុងឆ្នាំនេះ

៦៖ លោក ដូណាល់ ត្រាំ នឹងប្រឹងប្រែងជួយគណបក្សសាធារណរដ្ឋ ឲ្យគ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ

៧៖ អ្នកឧកញ៉ា ហុង ពីវ បន្ដឧបត្ថម្ភថវិកាដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា

៨៖ អគ្គលេខាធិការ UN ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសដំបូង នៅទីក្រុងញូយ៉ក

៩៖ សម្តេចតេជោ ហ៊ុន សែន សាទរវឌ្ឍនភាពតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខណៈឆ្នាំ២០២០ ការនាំចេញកើនជិត ២៧ភាគរយ

១០៖ ចិន នឹងឈប់ទទួលស្គាល់លិខិតឆ្លងដែនអង់គ្លេស សម្រាប់ពលរដ្ឋហុងកុង ចាប់ពីថ្ងៃទី៣១ ខែមករានេះ

១១៖ សម្តេចក្រឡាហោម ស ខេង សម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន៣២ ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព

១២៖ វ៉ាក់សាំង Novavax របស់អាមេរិក «មានប្រសិទ្ធភាពជិត៩០%» ក្នុងការធ្វើតេស្តនៅអង់គ្លេស និងតិចជាងនេះនៅអាហ្វ្រិកខាងត្បូង

១៣៖ តុលាការនឹងបន្តជំនុំជម្រះសំណុំរឿង «ឧបឃាត» របស់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ នៅដើមខែមីនា ឆ្នាំនេះ

១៤៖ ភាពតានតឹងរវាងយោធា និងរដ្ឋាភិបាលលោកស្រី ស៊ូជី បង្កការព្រួយបារម្ភជាថ្មីពីការផ្ទុះរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា

១៥៖ ទូតកូរ៉េខាងត្បូងថ្មីប្រចាំកម្ពុជា ស្នើរដ្ឋបាលរាជធានី ជំរុញ និងគាំទ្រចំពោះក្រុមហ៊ុនកូរ៉េ ដើម្បីវិនិយោគកែច្នៃសំរាមនៅភ្នំពេញ

១៦៖ អ្នកជំនាញ៖ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មានប្រសិទ្ធភាពស្ទើរតែ ១០០% ក្នុងការបង្កើតកោសិកាភាពស៉ាំប្រឆាំងនឹងជំងឺកូវីដ-១៩

១៧៖ ធនាគាររដ្ឋ ARDB គ្រោងបញ្ចេញទុនបន្ថែមឲ្យទំហំឥណទានកើនដល់ ៣០០លានដុល្លារ ក្នុងឆ្នាំនេះ

១៨៖ តៃវ៉ាន់ ស្នើសុំជំនួយពីប្រទេសអាល្លឺម៉ង់ ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩

១៩៖ មន្ត្រីជាន់ខ្ពស់៖ វិស័យសំណង់ និងអចលនទ្រព្យ ជាចន្ទល់ដ៏រឹងមាំគាំទ្រសេដ្ឋកិច្ច, រាជរដ្ឋាភិបាលមានគោលនយោបាយថែទាំវិស័យនេះ

២០៖ វៀតណាមប្រកាសរកឃើញអ្នកកូវីដ-១៩ ចំនួន៩នាក់ទៀត នៅព្រឹកថ្ងៃសុក្រនេះ, ១ករណីស្ថិតនៅទីក្រុងហាណូយ

២១៖ ទីបំផុតនាយករដ្ឋមន្ត្រីសិង្ហបុរី ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសចុងក្រោយ

២២៖ ក្រុមជំនាញ WHO កំពុងបំពេញទស្សនកិច្ច នៅទីក្រុងវូហាន និងជួបក្រុមអ្នកវិទ្យាសាស្ត្រចិន

២៣៖ ចិននាំចេញម៉ាសបានជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០

២៤៖ video ក្រុមហ៊ុនអចលនទ្រព្យ Century 21 ( 03:02min )

- ព័ត៌មាន Fresh News Plus

១៖ Liverpool បញ្ចប់កំណត់ត្រាលេង ៥ប្រកួតមិនឈ្នះ តាមរយៈបំបាក់ Spurs ៣-១

២៖ ណាហ្គាវើលដ៏ នាំយកអតីតខ្សែការពារក្លិប Ceres-Negros កីឡាករ Super មករួមក្រុមជាផ្លូវការ

៣៖ ចាប់ពីពេលនេះតទៅ លោកអ្នកអាចផ្ទេរសារចាស់ៗដែលនៅ App ផ្សេងៗមកកាន់ Telegram បានដោយងាយស្រួល និងសេរី

៤៖ ក្រសួងវប្បធម៌កូរ៉េប្រកាសឈ្មោះការស្ទង់មតិ តារាកូរ៉េដែលមានប្រជាប្រិយភាពខ្លាំងនៅបរទេស ដើមឆ្នាំ២០២១

៥៖ តើពេញមួយឆ្នាំ២០២០ មានស្មាតហ្វូនប៉ុន្មានគ្រឿងត្រូវបានលក់ចេញ ខណៈកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំង?

៦៖ Kane នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ ដោយសាររបួសកជើងទាំង២

៧៖ កីឡាករ-កីឡាការិនី ៣៥០នាក់ចូលរួមប្រកួតកីឡាប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០

៨៖ Roma និង Inter កំពុងពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរខ្សែប្រយុទ្ធរវាង Dzeko ជាមួយ Sanchez

៩៖ HyunA តុបតែងខ្លួនប្លែក ក្នុងបទ «I’m Not Cool» ជាចំណងដៃសម្រាប់អ្នកគាំទ្រ នៅដើមឆ្នាំ២០២១ ក្រោយបញ្ហាសុខភាពធូរស្បើយ

១០៖ ពិតជាស័ក្តិសមមែន! ព្រាប សុវត្ថិ ចាប់ដៃគូជាមួយ តន់ ច័ន្ទសីម៉ា បញ្ចេញបទចម្រៀង អបអរឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com