(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ សាធារណជន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលចំណុះក្រោមរដ្ឋបាលខេត្តនេះ អំពីភាពស្របច្បាប់ និងមិនស្របច្បាប់លើការផ្ទេរសិទ្ធិ ការទិញ-លក់ ជួល បញ្ចាំដី ហ៉ីប៉ូតែកជាដើម ចំពោះដីធ្លីនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។

ការចេញសេចក្ដីជូនដំណឹងនេះ គឺចង់បញ្ជាក់ឱ្យបានច្បាស់ចំពោះប្រជាពលរដ្ឋ ក្រោយពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ដីទំហំ ៥២៨.៣៧ ហិកតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ (បច្ចុប្បន្នក្រុងកោះរ៉ុង) ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៩៨ គ្រួសារ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖