(ភ្នំពេញ)៖ មន្រី្តនគរបាលជាតិ នៃការិយាលយ័ គ្រប់គ្រងសន្តិសុខឯកជន សហគ្រាសគ្រឹះស្ថាន នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដឹកនាំដោយ ជឹម វណ្ណៈ នាយការិយាលយ័គ្រប់គ្រងសន្តិសុខឯកជនសហគ្រាសគ្រឹះស្ថាន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកាចំនួន៤ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែមីនាដល់ខែមិថុនា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕