Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្តូណេស៊ី កម្ទេចទូកនេសាទបរទេស ខុសច្បាប់ចំនួន ៣០គ្រឿងទៀត (Video Inside)

23-02-2016 14:37

(ហ្សាការតា)៖ អាជ្ញាធរឥណ្តូណេស៊ី បានធ្វើការបំផ្ទុះ និង ពន្លិចទូកនេសាទទាំងបរទេស និង ក្នុងស្រុកចូលទៅក្នុង ផ្ទៃសមុទ្រចំនួន ៣០ គ្រឿងបន្ថែមទៀត ដែលវាជាប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ នៅក្នុងដែនទឹកដ៏ធំទូលាយនៃ ប្រទេសដែលសម្បូរកោះ និង ធនធានសមុទ្រ ច្រើនជាងគេលើលោកមួយនេះ។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងចំណោមទូកនេសាទដែលត្រូវបានកម្ទេចចោលទាំងនោះ មានទូកនេសាទ វៀតណាម ១១គ្រឿង, ម៉ាឡេស៊ី ៨ គ្រឿង, ហ្វីលីពីន ៧គ្រឿង, និង សល់ប៉ុន្មានទៀតជារបស់ឥណ្តូណេស៊ី ខ្លួន​ឯង។ សកម្មភាពនេះ ត្រូវបានប្រទេស​ឥណ្តូណេស៊ី អនុវត្តន៍តំាងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយហៅថា ប្រតិបត្តិការបោសសម្អាតបទល្មើសនេសាទ ដែលមានការចូលរួមដោយយោធាជើងទឹក, ប៉ូលិសជាតិ, និង ភ្នាក់ងារសន្តិសុខនាវាចរ ឥណ្តូណេស៊ី។

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីលោក ហ្សូកូ វីដូដូ (Joko Widodo) ឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំ២០១៤ ទូកនេសាទ ដែលភាគច្រើនជារបស់ជនបរទេស ចំនួន ១៥១គ្រឿង ត្រូវបានចាប់ឃាត់ទុក និង ដុតបំផ្លាញចោលពីបទដែលបានល្មើសច្បាប់ នេសាទរបស់ឥណ្តូណេស៊ី៕

ឥណ្តូណេស៊ី កម្ទេចទូកនេសាទបរទេស ខុសច្បាប់ចំនួន ៣០គ្រឿងទៀត

Posted by Fresh News on Tuesday, February 23, 2016