Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមករា៖ បង្ក្រាប២១ករណី ឃាត់ខ្លួន៣៩នាក់

29-01-2021 17:44

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ក្នុងនោះ ករណីប្រើប្រាស់១៣ករណី និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ២១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១០,៤៦១ករណី ឃាត់មនុស្ស២១,៥៦៦នាក់ (ស្រី១៣៣៤នាក់)៕