(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដោយទស្សនកិច្ចមានរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ការអញ្ជើញធ្វើទស្សនកិច្ចរបស់សម្តេច សាយ ឈុំ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ម៉ាសាអាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន ហើយទស្សនកិច្ចនោះ ក្រៅតែពីការជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភាជប៉ុន សម្តេច សាយ ឈុំ ក៏ជួបពិភាក្សា និងសម្តែងការគួរសមជាមួយ មន្ត្រីជាន់ខ្ពស់ជប៉ុនមួយចំនួនទៀត ដូចជាប្រធានរដ្ឋសភាជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនផងដែរ៕