(សៀមរាប)៖ គ្រឿងបរិក្ខាពេទ្យ ម៉ាស៊ីនកុំព្យូទ័រ ព្រីនធ័រ និងម៉ូតូដឹកអ្នកជំងឺ ដែលជាអំណោយរបស់ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនមណ្ឌលសុខភាពចំនួន ៣ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តសៀមរាប។
ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់លោក LIU ZHI JIE និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងវត្តមានរបស់មន្ទីរពេទ្យខេត្ត ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យសុខាភិបាលស្រុក និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តផងដែរ។
ចំពោះអំណោយទាំងនេះមាន៖ ម៉ាស៊ីនកុំព្យូទ័រ ៦គ្រឿង ម៉ាស៊ីនព្រីនធ័រ ៦គ្រឿន ម៉ាស៊ីនសិមីអូតូ ៣គ្រឿង ម៉ាស៊ីនម៉ូនីទ័រ ៦គ្រឿង គឺបានប្រគល់ជូនទៅមណ្ឌលសុខភាពស្រែណូយ មណ្ឌលសុខភាពបន្ទាយស្រី និងមណ្ឌលសុខភាពកំពុងក្ដី ចំពោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទទួលបានម៉ូតូបញ្ជូនអ្នកជំងឺ ដែលមានថវិកាសរុបចំនួន ៣២,៤០៣ ដុល្លារអាមេរិក៕