(សៀមរាប)៖ ក្រៅពីបំពេញភារកិច្ចជាប្រចាំ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ ក៏បានឆ្លៀតពេលបោសសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ។
ការសម្អាតអនាម័យបរិស្ថាននេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ថា ជាទូទៅ រមណីយដ្ឋានអង្គរតែងតែធ្វើការសម្អាតជាប្រចាំដោយក្រុមការងារសម្អាតបរិស្ថាន ដោយភ្នាក់ងារសម្អាត HCC។
សូមទស្សនាកម្រងរូបភាពនៃការអនុវត្តការងារ ដើម្បីភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ និងសូមចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា៖