(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន ដែនបានប្រកាសក្ស័យធន់ និងពុំមានសកម្មភាពបម្រើសេវាកម្ម។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ការសម្រេចលុបឈ្មោះក្រុមហ៊ុន ទាំង៣២នេះ គឺដោយសារក្រសួងមហាផ្ទៃ បានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនខាងលើនេះ បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន៕
ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖