(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នឹងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាននឹងបើកដំណើរការមណ្ឌលបញ្ជាខេត្តនៃប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន។ ប្រព័ន្ធនេះរួមបញ្ចូលគ្នានូវការត្រួតពិនិត្យពីផ្កាយរណប ព្រមទាំងព័ត៌មានល្បាតនៅទីវាលរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍បញ្ចូលក្នុងទិន្នន័យមួយ។ ព័ត៌មាននេះត្រូវបានប្រើដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ ក៏ដូចជាកែលម្អការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ គណៈប្រតិភូនឹងទៅទស្សនាតំបន់អេកូទេសចរណ៍ និងការបង្កើតសហគមន៍កសិកម្មជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ។
សកម្មភាពទាំងនេះត្រូវបានអនុវត្តរួមគ្នាដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតងដោយសហការ ជាមួយក្រសួងបរិស្ថាន ព្រមទាំងដៃគូក្នុងវិស័យឯកជនដទៃទៀត។
បើតាមលោកស្រី Veena Reddy នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា «យើងមានសេចក្តីរីករាយក្នុងការគាំទ្រដល់ការបើកដំណើរការមណ្ឌលបញ្ហាប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ នៅខេត្តព្រះវិហារ ស្របពេលនឹងការបង្កើនការគាំទ្ររបស់យើងដល់សហគមន៍ក្នុងតំបន់ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។ យើងរំពឹងថាប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាដោយផ្តល់ឱ្យអ្នកគ្រប់គ្រងនូវព័ត៌មានទាន់ពេលវេលា និងបញ្ចូលគ្នាអំពីអ្វីដែលកំពុងកើតឡើង។ សំខាន់ដូចគ្នានេះដែរ គឺជាការធានាសុខុមាល-
ភាពរបស់ប្រជាជននៅតាមជនបទនៃប្រទេសកម្ពុជាដែលភាគច្រើនបានរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ដោយការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវី១៩។ យើងកំពុងធ្វើការជាមួយអ្នកអនុវត្ត ក៏ដូចជាដៃគូក្នុងវិស័យឯកជនដែលប្តេជ្ញាអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើនឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ជនបទ»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ ោក លនេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ការគាំទ្រដល់សហគមន៍ ក្នុងតំបន់ឱ្យងើបឡើងវិញ ពីវិបត្តិសេដ្ឋកិច្ចរបស់ជំងឺកូវីដ១៩ ស្របពេលនឹងការថែរក្សាបណ្តាញតំបន់ការពារធម្មជាតិរបស់យើង គឺជាអាទិភាពកំពូលរបស់យើងនៅពេលនេះ។ ជាមួយនឹងដៃគូរបស់យើង យើងកំពុងគាំទ្រគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅល្អប្រសើរឡើងដូចជាកសិកម្មដែលជួយដល់ការអភិរក្ស ខណៈពេលបង្កើតការងារដល់សមាជិកសហគមន៍មូលដ្ឋានតាមរយៈអេកូទេសចរណ៍។ ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូផ្តល់ជំនួយទាំងអស់ជាពិសេសទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវៈចម្រុះក៏ដូចជាសត្វព្រៃនៅប្រទេសកម្ពុជាសម្រាប់ជំនាន់
ក្រោយរបស់យើង»។
លោក Nick Spencer នាយកប្រតិបត្តិ Ibis Rice បានកត់សម្គាល់ថា «ជំងឺកូវីដ១៩ បានបង្ហាញពីតួនាទីសំខាន់របស់ដៃគូ ក្នុងវិស័យឯកជនដែលមានការប្តេជ្ញាចិត្តដូចជា ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃដល់សហគមន៍ជនបទ។ នៅឆ្នាំនេះ យើងបានបង់ប្រាក់ឱ្យកសិករជាង ១.១០០នាក់ ជាមធ្យម ៦០ភាគរយលើសតម្លៃទីផ្សារសម្រាប់ស្រូវរបស់ពួកគេ។ លទ្ធផលនេះបានផ្តល់ប្រាក់ ៥៨០.០០០ដុល្លារ ដល់កសិករដោយផ្ទាល់ក្នុង ការអភិរក្សសត្វព្រៃ និងផលិតកម្មស្រូវសរីរាង្គ។ IBISគម្រោង USAID ព្រៃឡង់បៃតង គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំដែលត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន។
លោកថា គម្រោងនេះដំណើរការនៅទូទាំងតំបន់ការពារធម្មជាតិចំនួន ១៩ នៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ គម្រោង USAID ព្រៃឡង់បៃតងលើកកម្ពស់ភាពធន់ការអភិវឌ្ឍដែលមានកម្រិតបំភាយឧស្ម័នទាប និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងបរិយាប័ន្នតាមរយៈការផ្តោតទៅលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ចល្អ៕