(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ចន្ថា អតីតឧត្តមសេនីយ៍ឯក ទីប្រឹក្សាក្រសួងមហាផ្ទៃ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ នៅវេលាម៉ោងទៀប៣៖៣០ទៀបភ្លឺ ក្នុងជន្មានយុ៧០ឆ្នាំ។
សពឯកឧត្តមឧត្តមសេនីយ៍ឯក ជា ចន្ថា ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោក មានអាសដ្ឋាន ផ្ទះលេខ ៣៤ ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ នេះចាត់ទុកជាដំណឹង គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួម ជ្រាបជាដំណឹង និងចូលរួមបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
* កម្មវិធីបុណ្យ ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១
* ពេលព្រឹក៖ វេលាម៉ោង៧៖០០នាទី ជួបជុំញាតិមិត្តជិតឆ្ងាយនៃសព
និមន្ដព្រះសង្ឃបន្សុកុសល ចម្រើនព្រះបវិត្ត
* ពេលល្ងាច៖ ម៉ោង៤៖០០ដល់ម៉ោង៥៖០០ ជួបជុំញាតិមិត្តជិតឆ្ងាយនៃសព
រៀបចំតម្កល់សព (លើកសពឡើងផ្ទះថ្មី)៕