(ស្វីស)៖ រថយន្ត Jaguar F-TYPE SVR ល្បឿនលឿន កំលាំងខ្លាំងប្រភេទថ្មី នឹងបង្ហាញវត្តមានដំបូងបង្អស់ លើឆាកអន្តរជាតិពិភពលោក នៅក្នុងកម្មវិធីតាំងពិពណ៌រថយន្តនៅ ទីក្រុងហ្សឺណែវ(Geneva Motor Show) ហើយនឹងចេញលក់នៅក្នុងរដូវក្តៅឆ្នាំ២០១៦។
សមត្ថភាព២០០ម៉ាយក្នុងមួយម៉ោង Jaguar F-TYPE SVR ប្រភេទថ្មីនេះ គឺជារថយន្តបែប Jaguar SVR ដំបូងគេបង្អស់ ដែលផលិតឡើងតាមក្បួនខ្នាតរថយន្តស្ព័រ កៅអី២ ធ្វើចេញពីអាលុយមីញ៉ូម ផ្តល់នូវសក្តានុពលខ្ពស់ ស្របនិងការធានាបាននូវគុណតម្លៃ នៃការប្រើប្រាស់ប្រចាំថ្ងៃ។ កាន់តែស្រាលកាន់តែលឿន កាន់តែខ្លាំង Jaguar F-TYPE SVR
នេះផ្តល់នូវសក្តានុពលភាពខ្ពស់ ជូនអ្នកបើកបរ រួមជាមួយនូវផាសុខភាព និងបុគ្គលិកលក្ខណៈពិសេស របស់រថយន្ត Jaguar ទាំងឡាយ ។
លោក John Edwards នាយកគ្រប់គ្រងអង្គភាព Jaguar Land Rover Special Operations បានថ្លែងថា Jaguar F-TYPE SVR ប្រភេទថ្មី គឺជាផលិតផលស៊េរីថ្មី និងដំបូងគេបង្អស់របស់ Jaguar ដែលត្រូវបានផលិតឡើង យ៉ាងពិសេសនៃក្រុមប្រតិបត្តិការ ពិសេសរបស់ក្រុមហ៊ុន ហើយនិងទទួលបានអត្ថប្រយោជន៍ គ្រប់យ៉ាងដែលក្រុមប្រតិបត្តិការ ពិសេសបានពិសោធយល់ដឹងអំពី វិស្វកម្មជាក់លាក់នៃគ្រឿងម៉ាស៊ីន ចលនាបទ និងការរចនាម៉ូត។ ក្រុមហ៊ុនក៏បានផលិតនូវម៉ូដែល បើកដំបូលសំរាប់ផ្តល់ជូនអ្នកបើកបរទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ ទទួលយកនូវសំឡេងកក្រើក របស់ប្រព័ន្ធបំពង់ស៊ីម៉ាំង ធ្វើពីទីតាញ៉ូមដ៏ថ្មីស្រឡាង (titanium exhaust system)។
ទំនាក់ទំនងព័ត៌មានបន្ថែម៖
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com | Facebook: Jaguar Cambodia
landrovercambodia.com | Facebook: Land Rover Cambodia