(ថៃ)៖ ក្រុមហ៊ុន Ford បានប្រកាសថា រថយន្ត Ford Everest ស៊េរីថ្មីនេះ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ៥ ខាងផ្នែកសុវត្ថិភាព ពីស្ថាប័នវាយតម្លៃរថយន្តថ្មីក្នុងតំបន់អាស៊ាន (ASEAN NCAP) និងទទួលបានពិន្ទុខ្ពស់បំផុតរហូតដល់ ១៥.៣៨/១៦ ជារថយន្តដែលការពារសុវត្ថិភាពអ្នកបើកបរ និងអ្នកធ្វើដំណើរបានល្អបំផុត (AOP)។ Ford Everest ក៏ទទួលបានចំណាត់ថ្នាក់ សុវត្ថិភាពលំដាប់ផ្កាយ៤ ខាងផ្នែកសុវត្ថិភាពការពារក្មេងៗ នៅកៅអីជួរទីពីរ ដែលជាពិន្ទុខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រភេទរថយន្តផ្សេងទៀត ដោយទទួលបានសំឡេងគាំទ្ររហូតដល់៨១%។
លោក Mark Kaufman នាយកក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ាន បានថ្លែងថា៖ «សុវត្ថិភាព គឺជាកត្តាចំបងមួយ នៅក្នុងការរចនារថយន្ត Ford នីមួយៗ ដូច្នេះក្រុមហ៊ុន Ford មានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលរថយន្ត Ford Everest ស៊េរីថ្មីនេះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពីស្ថាប័ន ASEAN-NCAP ។ រថយន្ត Ford Everest បានបង្ហាញនូវ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការផ្តល់ជូននូវរថយន្ត ដែលមានគុណភាពដល់អតិថិជន ដែលមានសម្ថតភាព និងសុវត្ថិភាពខ្ពស់លើសពីការរំពឹងទុក ជាមួយនឹងបច្ចេកវិទ្យាឆ្លាត លើសគេនៅក្នុងចំណោមរថយន្តប្រភេទ SUV ធន់កណ្ដាល»។
រថយន្ត Ford Everest គឺជាស្នាដៃរបស់ក្រុមការងារ Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រថយន្ត Ford Everest ស៊េរីថ្មីនេះគឺជាការរចនាថ្មីសុទ្ធសាធ ដើម្បីផ្ដល់ឲ្យអតិថិជននូវរថយន្តមួយ ដែលអាចផ្ដល់សុវត្ថិភាពខ្ពស់ ដល់អ្នកបើកបរនិងអ្នកដំណើរ។ បច្ចេកវិទ្យាទាំងនេះ បានចូលរួមពង្រីកបទពិសោធន៍ អ្នកបើកបរទាំងនៅលើផ្លូវរាបស្មើរនិងផ្លូវលំបាក ព្រមទាំងជួយរក្សាសុវត្ថិភាព អ្នកបើកបរផ្សេងទៀតនៅលើផ្លូវផងដែរ។
Ford Everest ស៊េរីថ្មីនេះ បានរចនាឡើងដោយមានតួរថយន្តដ៏រឹងមាំ ដើម្បីប្រឈមជាមួយនឹងការបើកបរ នៅលើស្ថានភាពផ្លូវដែលលំបាកៗ។ រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Spot Information System) ជាមួយនឹងប្រព័ន្ធផ្តល់ដំណឹងពេល មានរថយន្តពីខាងក្រោយ ឬមកក្បែរ (Cross Traffic Alert) ជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System) និង EBD (Electronic Brake Force Distribution) បានធ្វើឲ្យរថយន្ត Ford Everest ស៊េរីថ្មីនេះក្លាយទៅជារថយន្តប្រភេទ SUV ដែលមានបច្ចេកវិទ្យាឆ្លាតវៃជាងគេ ក្នុងចំណែកទីផ្សារនៃប្រភេទរថយន្តនេះ។ រថយន្តគំរូដែលយកទៅធ្វើតេស្ត ត្រូវបានបំពាក់ដោយពោងសុវត្ថិភាព ចំនួនប្រាំពីរនិងមានបំពាក់ ISOFIX សម្រាប់ភ្ជាប់ជាមួយកៅអីកូនក្មេង។
បច្ចេកវិទ្យាចុងក្រោយបង្អស់របស់រថយន្ត Ford Everest មានបំពាក់ពងសុវត្ថិភាពផ្នែកខាងលើ (ជិតបង្អួច) និងផ្នែកខាងក្រោយ និងបច្ចេកវិទ្យាជំនួយក្នុងការបើកបរផ្សេងទៀតដូចជា រ៉ាដាកំណត់ល្បឿនដែលអាចបន្ថយល្បឿន ដោយស្វ័យប្រវត្តិតាមល្បឿន រថយន្តខាងមុខ (Adaptive Cruise Control) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែល អាចកើតមាននៅខាងមុខ (Collision Warning) ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹក ឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert) ប្រព័ន្ធផ្ដល់ដំណឹងដល់អ្នកបើកបរពេលងងុយគេង (Driver Alert System) និងប្រព័ន្ធបិទបើកភ្លើងស្វ័យប្រវិត្ត (Auto High Beam Control)។
ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/