កុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីតែគិត! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា៖ បង្ក្រាប២៨ករណី ឃាត់ខ្លួន៧០នាក់
28-01-2021 16:55
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះ ករណីប្រើប្រាស់១៥ករណី, ជួញដូរ១៣ករណី និងឃាត់ខ្លួនជនសង្ស័យ៧០នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៩៨ករណី ឃាត់មនុស្ស១,៥២០នាក់ (ស្រី៧៤នាក់)៕