Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តបាត់ដំបង បំភ្លឺពីដំណោះស្រាយ​នៃទំនាស់​ដីធ្លីនៅតំបន់បឹង​ប្រាំ ជូន​ដល់​គណៈ​កម្ម​ការទី​១នៃ​រដ្ឋសភា

23-02-2016 12:07

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និង ក្រុមប្រឹក្សាខេត្តនេះ បានបំភ្លឺអំពីបញ្ហាដីធ្លីនៅតំបន់បឹងប្រាំស្រុកបរវេល ខេត្តបាត់ដំបង ជូនគណៈកម្មការទី១នៃរដ្ឋសភា ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook របស់CNRP ។

ក្រុមគណៈកម្មការទី១នៃរដ្ឋសភា បានតម្រូវឱ្យ អាជ្ញាធរខេត្តនេះបំភ្លឺអំពី​ដំណោះស្រាយ នៃទំនាស់ដីធ្លីស្ថិត​នៅតំបន់បឹងប្រាំ រួមទាំងបញ្ហាប្រឈមនៅក្នុង ខេត្តបាត់ដំបង មួយចំនួនទៀត ៕