(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ កុម្ភ:ឆ្នាំ ២០១៦នេះ នៅវិទ្យាស្ថានទេវ ព្រេសប៊ីធេរានកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អាគារថ្មី និងបើកឲ្យដំណើរការសិក្សាជាផ្លូវការ ចាប់ពីពេលនេះតទៅ ក្រោមអធិបតីភាព លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកស្រី ងួន ធួន ទីប្រិក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំប្រធាន និងសមាជិកសមាជិកា របស់អង្គការទូទាំងប្រទេស ។
សូមបញ្ជាក់ថា សាលានេះបានសិក្សាជាលក្ខណៈ ជួលអាគារ អស់រយៈពេល ១០ឆ្នាំមកហើយ ទើបតែពេលនេះមានអាគារសិក្សា ដោយខ្លួនឯង ។
ការកសាងអាគារនេះ អស់ថវិកាសរុប ១,១០០,០០០$ ( មួយលាន និងមួយសែនដុល្លារ) មានចំនួន ៥អាគារ មាន៧៨បន្ទប់ មកដល់ពេលនេះសិស្សមករៀនចំនួន ១៥០នាក់គ្រូ ៣៧នាក់ ហើយកម្មវិធីរៀនចាប់ពីថ្នាក់អនុបណ្ឌិត ចុះមកដល់បឋមសិក្សា។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានលើកឡើងថា នេះជាការរួមចំណែក ដល់ការថែរក្សាសុខដុរមនា លើវិសយ័សាសនានៅកម្ពុជា និងការអភិវឌ្ឍន៍ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕