(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក ពុំ សុថា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល មានឋានៈស្មើអនុរដ្ឋលេខាធិការ ជំនួសលោក អេង ជាសាន។ នេះបើតាម ព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាបន់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាមព្រះរាជក្រឹត្យដដែលនោះ លោក អេង ជាសាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖