(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការផ្លាស់ប្ដូរព័ត៌មានទាក់ទង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម។
MoU នេះជាសក្ខីភាពមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងស្រុកជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាសន្ដិសុខ ជំនឿទុកចិត្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកជាមួយសហគមន៍អន្ដរជាតិ ក្នុងការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្មផងដែរ៕