(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមប្រើ យន្តហោះខ្នាតតូច របស់ខ្លួន ដើម្បីសិក្សាអំពីសក្តានុពលទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្លាំង លើការគ្រប់គ្រងនិងដឹងអំពីស្ថានភាពទឹក ប្រសើរឡើង។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០១៦ នេះ ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា " នេះគឺជាការធ្វើទំនើបកម្មមួយជំហានទៀត របស់ក្រសួង លើការក្តាប់បាននូវសក្តានុពលទឹក ក្នុងក្របខណ្ឌទូទាំងប្រទេស។ យន្តហោះប្រភេទតូចនេះ មានឈ្មោះថា MOWRAM FLY មានគម្រោងហោះហើរដំបូងក្នុងថេរៈវេលា ប្រមាណ៦០ម៉ោង ដោយចាប់ផ្តើមពីតំបន់ស្ទឹងសង្កែ ក្នុងខេត្តប៉ៃលិន បាត់ដំបង រួចបន្តទៅតំបន់ស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំទៀត" ។
លោក ចាន់ យុត្ថា បានបន្តថា យន្តហោះនេះបំពាក់ដោយ Camera ដែលអាចចាប់យករូបភាពទាំង Fix និង Video ភ្ជាប់ដោយនិយាមកា មកជាមួយផងដែរ ៕