(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធី បិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាល យុត្តិធម៌ជំនាន់ទី២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
នៅក្នុងពិធីនេះក៏មានការចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោកនាយការិយាល័យ នាយអាវុធហត្ថជាច្រើនរូបផងដែរ។
លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន១០៣នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយះសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃ ស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។
សិក្ខាកាមបានប្រឡងជាប់ស្ថាពរ ចំនួន៩៩នាក់ស្មើនឹង ៩៥,១៩ភាគរយនៃចំនួនសរុប ៕