(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦របស់ក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីនគរបាលជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត៕